Man United នឹងដំណើរការមជ្ឈមណ្ឌលបាល់ទាត់ដំបូងរបស់ខ្លួននៅក្នុងប្រទេសចិន

0

ផែនការសម្រាប់បង្កើតជាមជ្ឈមណ្ឌលទទួលយកបទពិសោធន៍កីឡាបាល់ទាត់របស់ក្លឹប Manchester United ជាលើកដំបូងដែលមិនធ្លាប់មានត្រូវបានគេដាក់បង្ហាញផែនការហើយកាលពីព្រឹកថ្ងៃពុធនៅស្រុក Qianmen របស់ទីក្រុងប៉េកាំងដែលជឿជាក់ថាក្លិបមានបំណងដើម្បីពង្រីកចំនួនអ្នកគាំទ្ររបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសចិន។

វិរៈក្លឹបដូចជាលោក Peter Schmeichel លោក Dimitar Berbatov និងលោក West Brown បានចូលរួមនៅក្នុងពិធីត្រួតពិនិត្យមជ្ឈមណ្ឌលនេះដែលនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំក្រោយហើយតាមផែនការក្លឹបក៏បន្តទៅកន្លែងផ្សេងទៀតដូចជានៅក្នុងទីក្រុងស៊ាងហៃសឺនយ៉ាងនិងនៅកន្លែងដទៃទៀតដោយសង្ឃឹមថានឹងអាចទាក់ទាញបានអ្នកគាំទ្រថ្មីរហូតទៅដល់១០០លាននាក់ទៀត។

គួរឲ្យដឹងដែរថា Man United ក្នុងនាមជាក្លឹបមួយដែលទទួលស្គាល់ខ្លាំងនិងទទួលបានជោគជ័យបំផុតក្នុងពិភពលោកក្លឹបបានឈ្នះពានរង្វាន់អង់គ្លេស Premier League សម្រាប់កំណត់ត្រាដល់ទៅ២០ដងនិងមានពានរង្វាន់អឺរ៉ុបបីផ្សេងទៀតផងដែរដែលវាបានធ្វើឲ្យកេរ្ត៍ឈ្មោះរបស់ក្លឹបល្បីស្ទើរគ្រប់ទីកន្លែងលើលោក៕

ប្រែសម្រួល:Lee