Messi នឹងនៅតែបន្តអាជីពជាមួយជម្រើសជាតិដដែលទោះបីជាធ្លាក់ចេញពី Copa Amercia ម្តងទៀតក្តី

0

ខ្សែប្រយុទ្ធ Lionel Messi នៅតែបន្តការខកខានឱកាសមួយទៀតក្នុងការលើកពានសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីននៅក្របខ័ណ្ឌ Copa America ប៉ុន្តែតារាឆ្នើមរបស់ Barcelona រូបនេះ បានធ្វើការប្តេជ្ញាថានឹងនៅតែបន្តការងាររបស់គាត់ដដែលទោះបីជាយ៉ាងណាក៏ដោយ។

ការបរាជ័យ២ទល់នឹង០លើក្រុមប្រេស៊ីលម្ចាសផ្ទះប្រេស៊ីលក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានន័យថាការធ្វើដំណើររបស់អាហ្សង់ទីនក្នុងពានរង្វាន់មួយនេះគឺត្រូវបានឈានដល់ទីបញ្ចប់។ អតីតកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA រូបនេះអាចនឹងមិនធ្វើអ្វីសោះក្នុងការប្រកួតហើយបានវិលត្រលប់មកផ្ទះវិញជាមួយមិត្តរួមក្រុមរបស់គាត់វិញហើយ។

ឱកាសដ៏ល្អបំផុតរបស់កីឡាករ Messi បានកើតឡើងតែម្តងគត់គឺនៅនាទីទី៥៧នៅពេលប៉ុន្តែទទួលបានត្រឹមការខកចិត្ត។ រំលឹកដែរថាកីឡាករវ័យ៣២ឆ្នាំរូបនេះធ្លាប់បានធ្វើការលាលែងចេញពីកីឡាបាល់ទាត់អន្តរជាតិបន្ទាប់ពីការបរាជ័យរបស់អាហ្សង់ទីនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America Centenario ឆ្នាំ២០១៦ម្តងដែរប៉ុន្តែពេលនេះគាត់បាននិយាយថាប្រសិនបើខ្ញុំនៅតែអាចជួយគ្រប់វិធីខ្ញុំនឹងបន្តធ្វើដូច្នេះខ្ញុំពិតជាមានអារម្មណ៍ល្អដដែលដើម្បីបន្តជាមួយនឹងក្រុមអាហ្សង់ទីន៕

ប្រែសម្រួល:Lee