Klopp សម្លឹងឃើញកីឡាករអេស្បាញវ័យ២២ឆ្នាំម្នាក់មកពង្រឹងតំបន់បម្រើប្រយុទ្ធ

0

មកដល់សប្តាហ៍នេះទៅហើយក្លឹបហង្សក្រហម Liverpool ត្រូវបានគេជឿជាក់ថាកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចចារទិញយកកីឡាករខ្សែបម្រើប្រយុទ្ធវ័យក្មេងម្នាក់ដែលកំពុងលេងឲ្យក្លឹប Real Madrid។

កីឡាករ Dani Ceballos កំពុងស្ថិតនៅក្នុងគោលដៅរបស់ក្លឹបហង្សក្រហមកាន់តែខ្លាំងឡើងមួយរយៈចុងក្រោយហើយស្របពេលដែលកីឡាករវ័យ២២ឆ្នាំរូបនេះមិនស្ថិតនៅក្នុងក្រសែភ្នែករបស់គ្រូបង្វឹកក្លឹបលោក Zidane ផងនោះគេជឿជាក់ការផ្ទេរនឹងអាចកើតឡើងជាមិនខាន។

ទោះបីជាយ៉ាងណាក្តី Liverpool មិនមែនជាក្លឹបតែមួយនោះទេដែលចង់បានកីឡាករឆ្នើមឈុតក្រោមអាយុ២១ឆ្នាំរបស់ក្លឹបជម្រើសអេស្បាញរូបនេះក្នុងនោះក៏មានដូចជាក្លឹប Arsenal និង Spurs ផងដែរ៕

ប្រែសម្រួល:Lee