ខ្សែបម្រើរបស់ហង្សក្រហម បន្តលេងខ្ចីជើងនៅ Hertha Berlin

0

ខ្សែមម្រើរបស់ហង្សក្រហម Marko Grujic បានបំពេញឯកសារក្នុងលក្ខណៈខ្ចីជើងរយៈពេលវែង ជាមួយ Hertha Berlin លីកកំពូល​របស់អាល្លឺម៉ង់​។នេះបើយោងតាម BBC ចុះផ្សាយ។

កីឡាករ​អាយុ ២៣ឆ្នាំនេះ ត្រូវបានក្លិបនៅលីគកំពូលអាល្លឺម៉ង ចាប់អារម្មណ៍ ដោយបានខ្ចីកាលពីរដូវកាលមុន។
គាត់ក៏ត្រូវបានក្លិប Brighton and Hove Albion និង Atalanta នៅអ៊ីតាលចាប់អារម្មណ៍ផងដែរ ក៏ប៉ុន្តែការចរចារមិនត្រូវរ៉ូវ​។
ក្នុងការខ្ចីជើងទៅលេងនៅ Hertha Berlin ហង្សក្រហម Liverpool ទទួលបាន ២លានផោន ហើយប្រាក់បន្ថែម ៥សែនផោនទៀត ហើយសម្រាប់ ក្លិបនៅអាល្លឺម៉ង់នេះ ត្រូវ​ធានា​រាល់កម្រៃលេងរបស់ Marko Grujic ៕