Real Madrid ចង់លក់ Marco Asensio ទៅឲ្យ Liverpool ប៉ុន្តែជាផ្នែកនៃការដោះដូរកីឡាករផ្សេងម្នាក់ទៀត

0

កីឡាករខ្សែប្រយុទ្ធអេស្បាញជំនាញជើងឆ្វេង Marco Asensio គឺជាកីឡាករគោលដៅជាយូរមកហើយរបស់ក្លឹបហង្សក្រុម Liverpool និងក៏ជាចំណូលចិត្តរបស់គ្រូបង្វឹកក្លឹបបច្ចុប្បន្នលោក Jurgen Klopp។

មកដល់សប្តាហ៍នេះទៅហើយទីផ្សារដោះដូរកីឡាករក៏កាន់តែកៀកទៅហើយដែរ។ក្លឹបយក្សអេស្បាញទើបតែបានធ្វើការសម្រេចចិត្តដើម្បីទទួលសំណើរទាំងឡាយពីក្លឹបជើងឯក Champion League មួយនេះដើម្បីធ្វើការផ្ទេរ Asensio ចេញពីអេស្បាញហើយជឿជាក់ថាក្នុងតម្លៃប្រមាណជា ៨៥លានផោន។

តែទោះបីជាយ៉ាងណាក្តីប្រភពព័ត៌មាននៅអង់គ្លេសបានសរសេរថាការដោះដូរនេះគឺ Real Madrid បានដាក់លក្ខណ្ឌមួយផ្សេងទៀតគឺលុះត្រាណាតែក្លឹបហង្សក្រហម Liverpool យល់ព្រមកំពូលកីឡាករខ្សែបម្រើស្បែកខ្មៅរបស់ខ្លួនគឺ Sadio Mane មកឲ្យខ្លួនផងដែរ៕

ប្រែសម្រួល:Lee