ក្លឹប Barcelona បានធ្វើការបង្ហាញចំណាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនកីឡាករ Lautaro Martinez នេះបើយោងតាមការចេញផ្សាយរបស់វិទ្យុLa Red របស់ប្រទេសអេស្បាញ។
ស្ថានីយវិទ្យុ La Red បានរាយការណ៍ថាម្ចាស់ជើងឯក La Liga កំពុងត្រៀមចាយលុយរហូតទៅដល់១១២ លានអឺរ៉ូដើម្បីនាំយកកីឡាករវ័យ២២ឆ្នាំរូបនេះទៅកាន់ទឹកដី Camp Nou នៅរដូវក្តៅនេះ។ Martinez ស៊ុតបញ្ចូលទីបាន៩គ្រាប់ក្នុងការបង្ហាញខ្លួន៣៥ប្រកួតសម្រាប់ក្លឹប Inter Milan កាលពីរដូវកាលមុនបន្ទាប់ពីបានផ្ទេរក្នុងតម្លៃ២៥លានអឺរ៉ូពីក្លិប Racing ។
តម្លៃខ្លួនរបស់កីឡាកររូបនេះបានកើនឡើងគួរឱ្យកត់សម្គាល់ក្រោយពីការបង្ហាញនិងទម្រង់លេងដ៏ល្អមួយសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីនដែលគាត់ស៊ុតបញ្ចូលទីបាន៤គ្រាប់ក្នុងការប្រកួតចុងក្រោយ៦លើករបស់គាត់៕
ប្រែសម្រួល:Lee