Lyon ដាក់តម្លៃ Ndombele ដល់៧២លានផោនក្រោយបដិសេធសំណើរ៤០លានផោនម្តងហើយពី Spurs

0

ព័ត៌មានចុងក្រោយនៃការចចារដោះដូរកីឡាករ Tanguy Ndombele ពីក្លឹប Lyon ទៅកាន់អង់គ្លេសជាមួយនឹងក្លឹបមាន់ខ្នាយមាស Spurs នោះគឺស្ទើរតែត្រូវបានធ្វើឡើងរួចរាល់ម្តងហើយកាលពីពេលដែលក្លឹបអង់គ្លេសនេះបានដាក់សំណើរជាទឹកប្រាក់៤០លានផោន។

ប៉ុន្តែលទ្ធផលបានបរាជ័យនៅនាទីចុងក្រោយដោយសារតែ Lyon ហាក់មិនទាន់ច្បាស់លាស់ជាមួយនឹងតម្លៃខ្លួនរបស់កីឡាករនៅឡើយនោះ។គេជឿជាក់ថាក្លឹបបារាំងនេះមានបំណងចង់លក់កីឡាករវ័យ២២ឆ្នាំរូបនេះក្នុងតម្លៃថ្លៃជាងនេះ។

មិនខុសនឹងការគិតឡើយដោយក្លឹប Lyon សាជាថ្មីបានដាក់តម្លៃកីឡាកររូបនេះទៅដល់៧២លានផោនហើយទាំងដែលជម្រើសក្លឹបដែលចង់បានក៏កាន់តែមានចំនួនច្រើនឡើងក្នុងនោះមានទាំង Man United និង PSG ផងដែរចង់បានកីឡាករខ្សែបម្រើឆ្នើមរូបនេះ៕

ប្រែសម្រួល:Lee