ភ្នំពេញ៖ ថ្វីបើមានសង្សារជាតារាសម្តែងដូចគ្នា បណ្តើរគ្នាត្រសងនាពេលបច្ចុប្បន្នក្តី ប៉ុន្តែលោក ឈុន សុវណ្ណភក្តី ហៅនាយក្តី នៅតែមិនដាច់អាល័យ ពីសង្សារចាស់នោះទេ រហូតរៀបរាប់រឿងពិតក្នុងសាច់រឿងចម្រៀងដើម្បីឲ្យធូរទ្រូង ។
ប្រភពស្និទ្ធនឹងនាយក្តី បានប្រាប់មកកាន់ OBN Asia ថា បច្ចុប្បន្ននាយក្តី ថ្វីបើមានសុវណ្ណ រ៉ាផា ជាគូស្នេហ៍ ប៉ុន្តែក្នុងចិត្តគាត់នៅតែនឹកសង្សារចាស់ ម្នាក់ដែលមានប្រវត្តិរឿងរ៉ាវមិនអាចបំភ្លេចបាន ។ ប្រភពបានបន្តថា រឿងនេះដែរ ធ្វើឲ្យនាយក្តីខ្វាយខ្វល់ ក៏ព្រោះតែមានរឿងជាច្រើនក្នុងចិត្ត មិនបាន ស្រាយចិត្ត ដោយបង្កកំហុសសម្រាប់អតីតគូស្នេហ៍ ហើយក៏បានដាច់ចិត្តសរសេរបទចម្រៀងឡើង ដើម្បីឲ្យម្នាក់នោះបានមើលឃើញ។
ពាក់ព័ន្ធសាច់រឿងនេះដែរ ក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយ OBN Asia នាយក្តីថាបងអើយ រឿងនេះពិត តែរឿងវែងឆ្ងាយ មិនអាចនិយាយបានទេ ដោយពេលនេះខ្ញុំកំពុងជាប់ថត។
បញ្ជាក់ផងដែរថា លោក ឈុន សុវណ្ណភក្តី ក្រៅពីតារាសម្តែង និងចម្រៀង លោកក៏ជាតារាកំប្លែងមួយរូប ដែលតែងតែបង្ហាញការសម្តែងឈុតឆាកខ្លី របស់លោកតាវ៉ិចទ័រ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=msmn2tZnfhg&feature=youtu.be



