Fernando Torres នឹងបញ្ចប់អាជីពបាល់ទាត់នៅខែសីហា ខណៈកំពុងលេងនៅជប៉ុន

0

អតីតកីឡាករ​របស់ហងក្រហម និងតោខៀវ Fernando Torres បានដាក់សំណើរសុំប្រកាស​ថានឹងឈប់ពីអាជីពជាអ្នកលេងបាល់ទាត់ នៅក្នុងខែសីហា ខាងមុខនេះ ។

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញនេះ បច្ចុប្បន្នកំពុងលេងនៅក្លិប Sagan Tosu ក្នុងប្រទេសជប៉ុន ក្រោយពីចាកចេញពី Atletico Madrid កាលពីឆ្នាំទៅ ។ ក្នុងសន្និសីទកាសែតនៅទីក្រុងតូក្យូ តារាបាល់ទាត់ល្បីល្បាញរូបនេះ បានបញ្ជាក់ថា នឹងបញ្ចប់អាជីពលេង​រយៈពេល ១៨ឆ្នាំកន្លងមកនេះ ។
កីឡាករ​អាយុ ៣៥ឆ្នាំ ខាងលើបាននិយាយថា គាត់ចង់ចាកចេញពីវិស័យបាល់ទាត់ជាមួយ ផ្នត់គំនិតយ៉ាងច្បាស់លាស់ ។​

លោកបានបន្ថែមថា លោកមិនចង់ឃើញពីស្ថានភាពខ្លួនយ៉ាបយឺន ក្នុងទីលាននៅពេលដែលសមត្ថភាពមិនដល់នោះទេ ដែលជាហេតុធ្វើឲ្យលោក មិនសប្បាយចិត្ត ហើយចង់បញ្ចប់អាជីពជាមួយរបៀបដ៏ល្អ មុនពេលវាកើតឡើង៕