Ben Yedder តម្លៃ៣៥លានផោនសម្រាប់ជំនួស Lukaku ប្រសិនបើការផ្ទេរទៅអ៊ីតាលីជោគជ័យ

0

ស្របពេលដែលព័ត៌មាននៃការចាកចេញរបស់ Lukaku ទៅកាន់អ៊ីតាលីជាមួយនឹង Inter Milan កាន់តែខ្លាំងឡើងនោះប្រភពនៅអង់គ្លេសបានអះអាងដែរថាក្លឹបបិសាចក្រហមក៏បានកំណត់បានគោលដៅថ្មីម្នាក់ផងដែរដើម្បីជំនួសតំណែងនេះ។

កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Sevilla កីឡាករ Wissam Ben Yedder សញ្ជាតិបារាំងគឺស្ថិតក្នុងចំណោមខ្សែប្រយុទ្ធខ្លាំងនៅលីកកំពូលអេស្បាញកាលពីរដូវកាលមុនដោយកីឡាករវ័យ២៨ឆ្នាំរូបនេះអាចរកគ្រាប់បាល់បានទៅដល់៣០គ្រាប់ក្នុងការបង្ហាញខ្លួនទាំង៥១ប្រកួត។

តែទោះបីជាយ៉ាងណាក្តីជាមួយនឹងតម្លៃ៣៥លានផោនដែលត្រូវបានដាក់ដោយក្លឹប Sevilla នោះក៏មានក្លឹបធំៗនៅអ៊ឺរ៉ុបផ្សេងទៀតដូចជា Paris Saint Germain និងក្លឹបយក្សអេស្បាញ Barcelona ផងដែរកំពុងតែចាប់អារម្មណ៍៕

ប្រែសម្រួល:Lee