ថ្ងៃពុធនេះក្លឹប Leicester CIty ទំនងជានឹងអាចប្រកាសជាផ្លូវការនូវកីឡាករចំណូលថ្មីដំបូងរបស់ខ្លួនបានហើយក្រោយពេលដែលកីឡាករ James Justin កំពុងធ្វើការធ្វើតេស្តសុខភាពរបស់ខ្លួននៅទីនេះជាមួយនឹងតម្លៃខ្លួនដែលត្រូវបានគេជឿជាក់ថាប្រមាណជា១០លានផោន។
គ្រូបង្វឹកក្លឹបលោក Brendan Rodgers បានយកឈ្នះការប្រជែងពីក្លឹប Aston Villa និង Crystal Palace ផងដែរក្នុងការទិញយកកីឡាករស្លាបស្តាំរូបនេះពីក្លឹប Luton Town ហើយនឹងចាប់ដៃគូជាមួយនឹងកីឡាករ Ricardo Pereira ខណៈដែល Danny Simpson។
Leicester Cityទិញកីឡាករចំណូលថ្មីដើម្បីទប់ស្កាត់កង្វះកីឡាករនាពេលខាងមុខស្របពេលកីឡាករជាច្រើនរបស់ខ្លួនគ្រោងនឹងចាកចេញនិងត្រូវក្លឹបផ្សេងចចារទិញជាក់ស្តែងកីឡាករវ័យក្មេងAlex Pascanuវ័យ២១ឆ្នាំដែលពេលនេះមានក្លឹបយ៉ាងហោចណាស់៥កំពុងទាក់ទង៕
ប្រែសម្រួល:Lee