Spurs ទទួលបានភ្លើងខៀវពី Lyon ចំពោះកីឡាករតម្លៃខ្លួន៦០លានផោនម្នាក់

0

ការទិញបានកីឡាករប្រេស៊ីល Jean Lucas អាយុ២១ឆ្នាំពីក្លឹប Flamengo កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះមានន័យក្លឹប Lyon គឺគ្រោងនឹងដាក់បញ្ចូលកីឡាករ Tanguy Ndombele ទៅក្នុងបញ្ចីកីឡាករដែលត្រូវលក់ចេញ។នេះមានន័យថាវាបានក្លាយទៅជាភ្លើងខៀវសម្រាប់ក្លឹប Spurs ដែលមានបំណងចង់បានកីឡាកររូបនេះជាយូរណាស់មកហើយនោះ។

កន្លងមក Lyon តែងតែបដិសេធលក់កីឡកររូបនេះចេញដោយសារតែមិនទាន់អាចរកអ្នកជំនួសបាននៅឡើយ។ Ndombele ត្រូវបានគេប្រដូចសមត្ថភាពទៅនឹងកីឡាករ Kane របស់ក្លឹប Chelsea ដែរហើយរីឯតម្លៃខ្លួនវិញគឺត្រូវបានគេជឿជាក់ថានឹងអាចមានទំហំទៅដល់៦០លានផោន។

គួរឲ្យដឹងដែរថាប្រវត្តិសាស្ត្រក្លឹបមាន់ខ្នាយមាសក្នុងទិញកីឡាករចំណូលថ្មីមានត្រឹមតែ៣៥លានផោនប៉ុណ្ណោះគឺកីឡករ David Sanchez ប៉ុន្ទែលើកនេះក្រោយខកខានទិញកីឡាករចំណូលថ្មី២រដូវកាលមកហើយនោះគេជឿជាក់ក្លឹបនឹងត្រូវចំណាយ៦០លានផោននេះជាមិនខាន៕

ប្រែសម្រួល:Lee