ខ្សែប្រយុទ្ធកម្ពុជាក្រោម ដាវ នីម មិនអន់ចិត្ត តែត្រៀមការរើសកីឡាករជម្រើសជាតិពេលក្រោយ

0

ភ្នំពេញ៖ ដាវ នីម បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ បានក្លាយជាទីចាប់អារម្មណ៍មួយសម្រាប់អ្នកនិយមបាល់ទាត់ក្នុងស្រុក ដោយខ្សែប្រយុទ្ធវ័យក្មេងនេះ បានលើកឡើងថា ខ្លួនពុំមានការអាក់អន់ស្រពន់ចិត្តឡើយ ចំពោះការធ្លាក់ចេញពីបញ្ជីកីឡាករជម្រើសជាតិនាពេលកន្លងមក។

បើតាមការផ្តល់បទសម្ភាសន៍ជូន គេហទំព័រ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ដោយកីឡាករកម្ពុជាក្រោមរូបនេះបានលើកឡើងថា «ខ្ញុំអត់មានអន់ចិត្តអីទេ ព្រោះសមត្ថភាពអត់ដល់គេ ប៉ុន្តែសប្បាយចិត្តចំពោះការផ្ដល់ឱកាសរបស់គ្រូ។ ក្រោយពេលប្រកាសបញ្ជីចុងក្រោយ គាត់ប្រាប់ខ្ញុំពីចំនុចខ្លាំង និងចំនុចខ្សោយរបស់ខ្ញុំ ដែលគាត់បានមើលឃើញ ហើយផ្ដាំឲ្យខ្ញុំខំប្រឹងប្រែងថែមទៀត។ គាត់ឲ្យខ្ញុំមើលវីដេអូតាម YouTube ហើយហ្វឹកហាត់តាមគេ ដើម្បីឲ្យខ្ញុំអភិវឌ្ឍន៍ខ្លួនបានល្អជាងមុន ជួយក្លិបរកលទ្ធផលល្អ និងត្រៀមសម្រាប់ការរើសកីឡាករជម្រើសជាតិលើកក្រោយទៀត»។

កីឡាករដែលចូលរួមជាមួយគីរីវង់តាំងពីឆ្នាំ២០១៥ ត្រូ​វបា​ន​គ្រូ​ប​ង្វឹ​ក​ ​F​el​i​​x​ ​D​a​l​m​a​s​ ​ហៅ​ចូល​ក្នុ​ង​ប​ញ្ជី​ប​ឋ​ម​ក្រុ​មជ​ម្រើ​ស​ជា​តិ​ត្រៀ​ម​វគ្គ​ជ​ម្រុះ​វើ​ល​ខា​ប់​ជុំ​ទី​១​ ​តែ​ត្រូ​វ​កា​ត់​ចេ​ញ​ជាមួ​យ​ ​ស៊ិ​ន​ ​សុ​ផា​ណា​ត់​ ​និង​ ​ម៉ៅ​ ​ពិ​សិ​ដ្ឋ​ ​ពី​បញ្ជី​ចុ​ង​ក្រោ​យ​។​​​

បញ្ជាក់ផងដែរថា នៅក្នុងការប្រកួត METFONE CAMBODIAN LEAGUE 2019 សប្តាហហ៍ទី​12 កីឡាករដាវ នីម បានស្ថិតក្នុងបញ្ជីរកីឡាករ ៦នាក់ ជាអ្នកទាត់បញ្ចូលទីបានច្រើនជាងគេ ដោយរកបានរហូតដល់ទៅ ១០គ្រាប់៕