Norwich City ទិញបានកីឡាករក្លិបអាល្លឺម៉ង់មួយ

0
ម្ចាស់ពាន Championship  ក្លិប Norwich City បានបញ្ជាក់រួចរាល់ហើយថា បានចុះហត្ថលេខាយកកីឡាករ Josip Drmic  ពីក្លិប  Borussia Monchengladbach របស់អាល្លឺម៉ង់។
Drmic  បានផ្ទេរដោយឥតគិតថ្លៃ ដោយកុងត្រារយៈពេលបីឆ្នាំ ជាមួយពហុកីឡដ្ឋាន Carrow Road បន្ទាប់ពីលេងបាន ៤ រដូវកាលនៅលើទឹកដីអាល្លឺម៉ង់ ។
 
ខ្សែប្រយុទ្ធសញ្ជាតិស្វីសហ្សេលេន ជាកីឡាករទី២ ហើយដែលមកកាន់ទឹកដី ចាបលឿង មុនរដូវកាលចាប់ផ្តើម 2019-20   ខណៈដែលកីឡាករទី ១  ស្លាបប្រយុទ្ធ Patrick Roberts ដែលបានខ្ចីជើងថ្មីៗពី ក្លិប មេឃខៀវ Man City ។
 
Drmic  បានប្រាប់គេហទំព័ររបស់ក្លិបថា ខ្ញុំបានមកលីកកំពូលអង់គ្លេស ហើយខ្ញុំអាចធ្វើការប្រកួតប្រជែងជាមួយលីកដ៏ល្អនៅលើពិភពលោក ។ លោកថាលោកមកកាន់ទីនេះ ដើម្បីស្វែងរកគ្រាប់បាល់ជូនក្លិបជាពិសេសជួយឱ្យក្លិបជោគជ័យ  ហើយពិតជារំភើបដែលបានមកទីនេះ៕