លោកRafael Benitez នឹងចាកចេញពីក្លិប Newcastle United ដោយបញ្ចប់កុងត្រានាសប្តាហ៍នេះ។
គ្រូបង្វឹកខាងលើបានធ្វើការចរចារជាមួយក្លិបដើម្បីពន្យារការកុងត្រាបន្ត ក៏ព្រោះតែគ្រូសញ្ជាតិអេស្ប៉ាញរូបនេះ មានការខកចិត្ត ក្នុងទីផ្សារផ្ទេរ របស់ ក្លិប Newcastle United ។
ជាមួយគ្នានេះដែរ ការចរចារនោះមិនបានសម្រេចឡើយ ហើយកុងត្រារបស់លោកនឹងផុតកំណត់នាថ្ងៃអាទិត្យសប្តាហ៍នេះ ។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប Newcastle បានឱ្យដឹងថា វាជារឿងខកចិត្ត ដែលយើងប្រកាសថា លោក Rafael Benitez នឹងចាកចេញNewcastle United នៅពេលដែលកុងត្រារបស់គាត់ផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ។
របាយការណ៍ក្លិបបានបន្តថា ក្លិបបានខិតខំប្រឹងប្រែងដើម្បីពង្រីកកិច្ចសន្យាជាមួយ គ្រូអេស្បាញ ក្នុងរយៈពេលមួយដ៏សំខាន់ តែមិនដល់កិច្ចព្រមព្រៀង ៕