Real Madridក្រោយទិញចូលបានកីឡាករល្អៗជាច្រើនមកហើយនោះត្រូវបានគេមើលឃើញថាកំពុងតែបន្តសម្លឹងមើលកីឡាករចំណូលថ្មីបន្ថែមទៀតមករួមក្លឹបក្រោមការដឹកនាំរបស់លោកZidane។
ចុងក្រោយនេះក្រៅតែពីPaul PogbaនិងNeymarនោះតែReal Madridបែរជាបានកំពុងតែតាមដានជើងរបស់កីឡាករខ្សែប្រយុទ្ធមិនសូវល្បីឈ្មោះម្នាក់នៅអង់គ្លេសជាមួយនឹងក្លឹបNewcastleគឺកីឡាករMiguel Almiron។
Almironជាកីឡាករខ្សែបម្រើប្រយុទ្ធវ័យ២៥ឆ្នាំដែលក្លឹបNewcastleទើបតែបានបំបែកឯកទក្តកម្មក្លឹបរបស់ខ្លួនទិញរូបគេមករួមក្លឹបកាលពីខែមករាក្នុងតម្លៃខ្លួន២១លានផោនពីក្លឹបអ៊ីតាលីAtlanta។
ទោះបីជាទើបផ្លាស់មកអង់គ្លេសបានតែ៦ខែក៏ពិតមែនប៉ុន្តែAlmironបានបង្ហាញឥទ្ធិពលតាមរយៈទម្រង់លេងដ៏ល្អជាមួយនឹងក្លឹបដែលកំពុងដឹកនាំដោយលោកRafa Benitezហើយសង្ឃឹមថារូបគេនឹងអាចរកគ្រាប់បាល់ទី១បានក្នុងពេលឆាប់ៗនេះជូនក្លឹប៕
ប្រែសម្រួល:Lee