វិរៈបុរសChampion Leagueរបស់Liverpoolអាចនឹងផ្លាស់ទៅលេងអេស្បាញ

0

ប្រភពព័ត៌មាននៅអង់គ្លេសបានសរសេរថាក្លឹបអេស្បាញReal Betisកំពុងធ្វើការតាមចចារទិញយកកីឡាករវិរៈបុរសម្នាក់របស់ក្លឹបហង្សក្រហមLiverpoolគឺកីឡាករDivock Origi។

ក្រៅតែពីReal Betisក៏មានក្លឹបជាច្រើនផ្សេងទៀតនៅអ៊ឺរ៉ុបចាប់អារម្មណ៍ជាមួយនឹងខ្សែប្រយុទ្ធប៊ែលហ្ស៊ិកវ័យ២៤ឆ្នាំនេះដែរខណៈដែលOrigiមានកុងត្រាចប់ត្រឹមឆ្នាំ២០២០ខាងមុខនេះទៅហើយទាំងដែលក្លឹបហាក់មិនទាន់អើពើក្នុងការបន្តកុងត្រាថ្មីនៅឡើយ។

ការបង្ហាញខ្លួនរបស់Origiកន្លងមកកាលពីរដូវកាលមុនមិនសូវបានច្រើនឡើយដោយត្រឹមមានឈ្មោះជាកីឡាករបម្រុងប៉ុណ្ណោះប៉ុន្តែក្នុងការបង្ហាញខ្លួនជាច្រើនដងក្នុងការប្រកួតវគ្គChampion Leagueរូបគេតែងតែរកគ្រាប់បាលជ័យជម្នះជូនក្លឹបជារឿយៗរហូតដល់មានឈ្មោះជាកីឡាករវិរៈបុរសក្នុងព្រឹត្តិការណ៍លើកពានរង្វាន់មួយនេះ៕

ប្រែសម្រួល:Lee