មានត្រឹម៤៥លានផោនតែ Emery ចង់ចាយលុយបំបែកឯកទក្តកម្មក្លឹប៥៥លានផោន

0

គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Emery ត្រូវបានគេជឿជាក់ថាត្រូវបានក្លឹបផ្តល់ឲ្យថវិកាមួយចំនួនតូចប៉ុណ្ណោះដើម្បីធ្វើការដោះដូរកីឡាករចាស់ថ្មីនៅរដូវក្តៅនេះគឺមានទំហំត្រឹមតែ៤៥លានផោនប៉ុណ្ណោះ។

សប្តាហ៍នេះគ្រូបង្វឹកបារាំងរូបនេះបានដាក់កំណត់គោលដៅកីឡាករខ្សែប្រយុទ្ធឆ្នើមម្នាក់ដើម្បីមករួមក្លឹបក្នុងទំហំចំណាយដ៏ច្រើនមិនធ្លាប់មានក្នុងក្លឹប។កីឡាករ Zaha វ័យ២៦ឆ្នាំនឹងក្លាយទៅជាកីឡាករដ៏សំខាន់ដើម្បីមកពង្រឹងតំបន់ខ្សែប្រយុទ្ធកណ្តាលឡើងវិញតែជឿជាក់ថានឹងអាចមានតម្លៃរហូតទៅដល់៥៥លានផោន។

Emery បង្ហាញខ្លួនឲ្យក្លឹបCrystal Palaceអស់រយៈពេល៥ឆ្នាំមកហើយនិងក៏ជាកីឡាករដែលមានចំណូលចិត្តជាមួយនឹងក្លឹបកាំភ្លើងធំតាំងតែពីវ័យក្មេងផងដែរប៉ុន្តែក្លឹបនេះប្រហែលជាត្រូវលក់ចេញកីឡាករមួយចំនួនទៀតដើម្បីចចារទិញខ្សែប្រយុទ្ធនេះឲ្យបាន៕

ប្រែសម្រួល:Lee