ធ្វើបាប Man United ម្លេះ?ក្លឹបកំពុងតែយ៉ាប់យ៉ឺនផងមកទារតម្លៃខ្លួនVaraneដល់ទៅ៤៣០លានផោន

0

មកដល់ពេលនេះក្លឹបបិសាចក្រហមMan Unitedនៅតែបន្តស្វែងរកកីឡាករខ្សែការពារចំណូលថ្មីដើម្បីមកពង្រឹងក្លឹបដែលធ្លាក់ទំរង់យ៉ាងខ្លាំងអស់រយៈពេល២រដូវកាលមកហើយនោះទោះបីជាមិនទាន់អាចសូម្បីតែទាក់ទាញចំណាប់អារម្មណ៍អ្នកណាម្នាក់បាននៅឡើយក្តី។

កន្លងមកកីឡាករខ្សែការពារស្បែកខ្មៅជើងខ្លាំងរបស់ក្លឹបNapoliកីឡាករKalidou Koulibaly គឺជាកីឡាករគោលដៅធំបំផុតរបស់ក្លឹបគិតចាប់តាំងតែពីពេលវត្តមានរបស់លោកJose Mourinho មកម្ល៉េះប៉ុន្តែមកដល់ពេលនេះលោក Solskjaer បានបង្ហាញពីចំណាប់អារម្មណ៍ផងទៅលើកីឡាករបារាំង Varaneដែលកំពុងលេងនៅអេស្បាញ។

ពិតជារឿងដ៏លំបាកណាស់ដែលក្លឹបកំពុងស្ថិតនៅក្នុងស្ថានភាពបែបនេះមិនអាចលេងនៅ Champion League បានផងកីឡាករល្អលំដាប់ពិភពលោកក៏មិនមានវត្តមាននៅទីនេះច្រើនដែរហើយលើសពីនេះកាន់តែអាក្រក់បំផុតនោះគឺReal Madridបានទាមទារតម្លៃខ្លួនរហូតទៅដល់៤៣០លានផោនប្រសិនបើចង់បានគេចេញពីក្លឹបនោះ៕

ប្រែសម្រួល:Lee