David Brooks ខ្សែម្រើ Bournemouth​ កំពុងស្ថិតក្នុងបញ្ជីរ Ole

0

David Brooks កំពុងស្ថិតនៅក្នុងបញ្ជីផ្ទេររបស់លោក Ole Gunnar Solskjaer នារដូវកាលក្តៅនេះ ។​
ថ្វីបើគ្រូបិសាចក្រហមចាប់អារម្មណ៍ប៉ុន្តែក្លិប Bournemouth មិនចង់លក់កីឡាករសំខាន់របស់ខ្លួនឡើយ ដែលមានតម្លៃរហូតដល់ទៅ ៥០លានផោន ។
កីឡាករសញ្ជាតិវែលអាយុ ២១ឆ្នាំរូបនេះ ធ្លាប់ជា​អតីតអ្នកគាំទ្រក្លិបបិសាចក្រហម ហើយទើបតែបានមកចូលរួមជាមួយក្លិបបច្ចុប្បន្នក្រោយ ចាកចេញពី Sheffield United កាលពីឆ្នាំទៅ​ ក្នុងតម្លៃ 11.5 លានផោន ដោយកុងត្រារយៈពេល ៤ឆ្នាំ។

Brooks ក៏បានរកគ្រាប់បាល់ជូន Bournemouth ចំនួន ៧គ្រាប់ និង បញ្ចូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី ៥លើក ហើយក៏ក្លាយជាខ្សែបម្រើមួយ រូបដ៏អស្ចារ្យផងដែរ៕