បិសាចក្រហម Man United នៅតែបន្តក្តីប្រាថ្នាចង់បានកីឡាករខ្សែការពារ Harry Maguire ដើម្បីប្រជែងជាមួយនឹងក្លឹបមេឃខៀវ Man City ហើយបើទោះបីជាការចចារបរាជ័យជាច្រើនដងហើយក្តីគិតចាប់តាំងតែពីពេលដែលលោក Mourinho មានវត្តមាននៅ Old Trafford មកម្ល៉េះ។
ឈានដល់សប្តាហ៍នេះទៅហើយការហ្វឹកហាត់ត្រៀមរដូវកាលថ្មីរបស់ក្លឹបនឹងត្រូវធ្វើឡើងនាថ្ងៃទី១ខែកក្កដាខាងមុខនេះប៉ុន្តែបិសាចក្រហមនៅតែមិនទាន់អាចទិញបានខ្សែការពារថ្មីណាម្នាក់នៅឡើយ។បិសាចក្រហមបានសម្រេចចិត្តចុងក្រោយមួយទៀតគឺផ្តល់លក្ខណ្ឌថ្មីមួយបន្ថែមទៅលើការចង់បាន Maguire សាជាថ្មី។
Leicester City បានដាក់លក់ខ្សែការពារអង់គ្លេសឆ្នើមរូបនេះរហូតទៅដល់៩០លានផោនដែលជាចំនួនមួយបិសាចក្រហមនឹងមិនហ៊ានចំណាយនោះឡើយប៉ុន្តែលោក Solkjaer ជឿជាក់ថាគ្រូបង្វឹកក្លឹបថ្មីលោក Breden Rodgers គឺជាអ្នកដែលគាំទ្រស្រលាញ់កីឡាករ Pereira ខ្សែបម្រើកណ្តាលរបស់បិសាចក្រហមជាយូរមកហើយ។
ដូចនេះបិសាចក្រហមនឹងប្រើប្រាស់កីឡាករវ័យ២៣ឆ្នាំរូបនេះជាផ្នែកមួយនៃការដោះដូរកីឡាករខ្សែការពារ Maguire សាជាថ្មីជាមិនខាន៕
ប្រែសម្រួល:Lee