គួរអាណិតមែន Daniel Jame ឪពុកស្លាប់ពេលកំពុងចចារផ្ទេរមក Man United

0

Daniel Jame បានក្លាយទៅជាកីឡាករដែលត្រូវបានក្លឹបបិសាចក្រហម Man United ចុះហត្ថលេខាបានដំបូងគេក្នុងពេលរដូវកាលក្តៅនេះ។ក្នុងវ័យទើប២១ឆ្នាំកីឡាកររូបនេះមានតម្លៃខ្លួនប្រមាណជា១៨លានផោននិងប្រាក់កម្រៃប្រមាណជា៦៣០០០ផោនក្នុងមួយសប្តាហ៍។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍និងសោកស្តាយគួរឲ្យអាណិតបំផុតនោះគឺកីឡាករផ្ទាល់បាននិយាយថាខ្លួនពិតជាសប្បាយរីករាយណាស់ក្នុងការផ្ទេរមកលេងទឹកដីនៃក្តីស្រម៉ៃរបស់ខ្លួនប៉ុន្តែខ្លួនពិតជាចង់ឲ្យឪពុកបានឃើញនូវព្រឹត្តិការណ៍នេះខ្លាំងណាស់ដែលវាបានក្លាយទៅជារឿងមិនអាចទៅរួចទៅវិញ។

លោកKevanក្នុងវ័យ៦០ឆ្នាំជាឪពុករបស់Daniel Jamesបានបាត់បង់ជីវិតទៅក្នុងពេលវេលាមួយមិនសាកសមទាល់តែសោះគឺកាលពីខែមុនក្នុងពេលដែលកិច្ចចចារគ្នាត្រូវបានធ្វើឡើងរវាងក្លឹបSwanseaនិងMan United៕

ប្រែសម្រួល:Lee