ខ្សែការពារ Ola Aina ត្រូវបានក្លិប Torino ទិញពីតោខៀវ​ជាផ្លូវការ​

0

កីឡាករ Ola Aina បានចាកចេញពីតោខៀវ ទៅកាន់ក្លិប Torino ជាផ្លូវការ ក្រោយពីលេងក្នុងលក្ខណៈខ្ចីជើងអស់រយៈពេលយ៉ាងយូរនោះ ។ នេះបើតាមការបញ្ជាក់របស់ក្លិបតោខៀវ​។
ខ្សែការពារអាយុ ២២ឆ្នាំរូបនេះបានបង្ហាញខ្លួនលេង ៣០លើក នៅ Torino ហើយបានជួយឲ្យក្លិបបញ្ចប់លីគកំពូលត្រឹមលេខរៀងទី​៧ នៅលើទឹកដី​អ៊ីតាលីសេរីអេ ។

ខ្សែការពារដែលឈ្នះពាន FA Youth Cup និង UEFA Youth League ដោយអំឡុងពេលនោះគាត់លេង​ជាមួយក្លិបជាកីឡាករថ្នាល ហើយគាត់ក៏បានបង្ហាញខ្លួនជាមួយឈុតធំ តែបីលើកនោះទេ ។​

គាត់ត្រូវបានក្លិប Hull City ខ្ចីជើងលេងនៅឆ្នាំ 2017-2018 ហើយក៏ត្រូវបាន Torino ខ្ចីទៅលេងបន្ត ។
ក្នុងសេចក្តីថ្លែងការណ៍ របស់តោខៀវ បានលើកឡើងថា អ្នករាល់គ្នានៅតោខៀវ គឺអរគុណដល់ Ola ហើយក៏សូមជូនពរគាត់ឲ្យសំណាងល្អ សម្រាប់ជំហានបន្ទាប់ ក្នុងអាជីពរបស់គាត់៕