អ្នកចាំទីក្លិប Ajax ត្រូវបានក្លិបបិសាចក្រហមចាប់អារម្មណ៍

0

ក្លិបបិសាចក្រហមកំពុងកំណត់គោលដៅទៅលើអ្នកចាំទី​ Andre Onana របស់ក្លិប Ajax ដែលអាចស្នងតំណែង​កីឡាករ David de Gea ។​
អ្នកចាំទីដៃទី​១ អាយុ ២៨ឆ្នាំ ត្រូវបានពហុកីឡដ្ឋាន Old Traford ទទួច​ចង់ឲ្យបន្តកុងត្រាថ្មី ខណៈដែលកុងត្រារបស់គាត់នៅសល់ ១២ខែទៀត ហើយសាមីខ្លួនបានត្រៀមចាកចេញជាផ្លូវការ ក្នុងករណី​ទាមទារទឹកប្រាក់កម្រៃលេងមិនដូចចិត្ត។

Ed Woodward នាយកប្រតិបត្តិរបស់ក្លិប ក៏បានត្រៀមចាយលុយធំដែរ ដើម្បីទិញអ្នកចាំទីជួស ប្រសិនបើអ្នកចាំទី​ដៃទី​១ របស់ពួកគេចាកចេញ ហើយក្នុងនោះ Jan Oblak ក៏ត្រូវបានគេដឹងថា ក៏បានត្រៀមចាកចេញពី Atletico Madrid ហើយនឹងមកកាន់ទឹកដី​បិសាចក្រហម។​

ក្នុងនោះដែរបិសាចក្រហមបានចាប់អារម្មណ៍ ទៅលើ Onana ដែលកំពុងជោគជ័យនៅ Ajax ជាពិសេស​ជួយឲ្យក្លិបឈានដល់ វគ្គ៤ក្រុមចុងក្រោយ ។
កីឡាករ​អាយុ ២៣ឆ្នាំ សញ្ជាតិកាមរ៉ូនរូបនេះ អាចនឹងមានតម្លៃជុំវិញខ្ទង់ ៤០លានផោន ៕