ភ្នំពេញ៖សមត្ថកិច្ចបញ្ជូនជនសង្ស័យ១៧នាក់ ដែលបង្ក្រាបបាននៅក្លិបកម្សាន្ត លុច្សសារី ពាក់ព័ន្ធគ្រឿងញៀន មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១២ ខែមិថុនា នេះ ដើម្បីចាត់ការតាមច្បាប់ ។
សូមរំលឹកថាកាលពីរំលងអាធ្រាត្រឈានចូល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ ឯក ស ថេត បានដឹកនាំប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្រ្កាបក្លឹបកម្សាន្តលុច្សសារី (Luxurious) រកឃើញសារធាតុញៀនមួយចំនួន និងឃាត់ខ្លួនជនសង្ស័យជាង៤០០នាក់៕

