Real Madrid កំពុងនាំមុខទិញយក Pogba តែ Juventus ត្រៀមលក់កីឡាករ៤នាក់ចេញដើម្បីប្រជែង

0

Pogba មកដល់ពេលនេះនៅតែមានស្ថានភាពមិនល្អប្រសើរឡើយជាមួយនឹងក្លឹបក្នុងក្តីសុបិនរបស់គេតាំងតែពីពេលនៅក្មេង។ផ្លាស់មកលេងជាមួយនឹង Man United តាំងតែពីឆ្នាំ ២០១៦ ក្នុងនាមជាកីឡាករខ្សែបម្រើថ្លៃបំផុតលើលោក ៨៩ លានផោនមែនប៉ុន្តែទំរង់លេងរបស់គេមិនអំណោយផលឡើយ។

ប្រភពព័ត៌មានជាច្រើនបានអះអាងរៀងគ្នាថានៅសល់ជម្រើសដ៏ល្អមួយទៀតដើម្បីធានាថានឹងអាចធ្វើឲ្យស្ថានការណ៍ល្អឡើងវិញគឺការចាកចេញដោយក្នុងនោះ Real Madrid គឺជាក្លឹបកំពុងនាំមុខគេ។តែមិនទាន់ប្រាកដឡើយដោយសារ Juventus ក្លឹបចាស់របស់គេវិញនោះបានថែមទាំងត្រៀមខ្លួនដើម្បីលក់កីឡាករ៤រូបផងដែរ។

កីឡាករទាំង៤នាក់នេះនឹងត្រូវលក់ចេញដើម្បីប្រមូលយកលុយមួយចំនួនមកទិញ Pogba ត្រឡប់មកវិញដែរក្នុងនោះមានដូចជាកីឡាករខ្សែប្រយុទ្ធ Mario Mandzukic, ខ្សែការពារកណ្តាលJoao Cancelo,ខ្សែប្រយុទ្ធស្លាប Juan Cuadrado និងអ្នកចាំទី Mattia Perin៕

ប្រែសម្រួល:Lee