ប្រភពព័ត៌មានចេញផ្សាយនៅក្នុងប្រទេសអង់គ្លេសដ៏ល្បីមួយបាននិយាយថាមកដល់សប្តាហ៍នេះកំពូលកីឡាករខ្សែប្រយុទ្ធថ្លៃបំផុតលើលោករបស់ប្រេស៊ីល Neymar កំពុងជួបប្រទះបញ្ហាដ៏តានតឹងបំផុតមិនធ្លាប់មានក្នុងអាជីពរបស់ខ្លួន។
ទោះបីជាធ្លាប់រងការចោទប្រកាន់កន្លងមកពាក់ព័ន្ធទៅនឹងបញ្ហាបង់ពន្ធនិងករណីចោទប្រកាន់អំពីការរំលោភផ្លូវភេទនាពេលកន្លងមកក្តីប៉ុន្តែបច្ចុប្បន្ននេះស្ថានភាពពិបាកលើកនេះគឺពិតជាតឹងតែងជាងពីលើកមុខទៅទៀតដោយ Neymar កាលពីសប្តាហ៍មុនត្រូវបានប៉ូលីសប្រេស៊ីលឃាត់ខ្លួនដើម្បីសួរនាំពាក់ព័ន្ធនឹងករណីរំលោភមួយទៀតទៅលើនារីម្នាក់នៅប្រទេសបារាំងកាលពីខែឧសភាកន្លងទៅ។
អ្នកជំនាញខាងផ្នែបាល់ទាត់មានឈ្មោះថា CIES Football Observatory បាននិយាយថាកីឡាករដែលមានតម្លៃខ្លួន២២២លានផោនកាលពីឆ្នាំ២០១៧រូបនេះអាចធ្លាក់តម្លៃខ្លួនរហូតទៅដល់៧៧លានផោនគឺប្រមាណតែត្រឹមតែ១២០លានផោនទៅ១៥០លានផោនប៉ុណ្ណោះ៕
ប្រែសម្រួល:Lee