ធ្វើការជាមួយនឹង Chelsea ពីរដងហើយតែ Mourinho អាចនឹងពិចារណាទៅធ្វើការនៅទីនោះជាលើកទី៣

0

មកដល់ពេលនេះទៅហើយគ្រូបង្វឹករហស្សនាម The Special One លោក Jose Mourinho នៅតែបន្តលេចឬព័ត៌មាននៃការផ្លាស់ទៅដឹកនាំជាមួយនឹងក្លឹបជាច្រើនបូករួមទាំង Newcastle , Lyon និងនៅអ៊ីតាលី Napoli ផង។

ក្នុងនោះមានការអះអាងថាលោក Jose Mourinho រូបនេះបានធ្វើការបដិសេធរួចរាល់ហើយជាមួយនឹងក្លឹប Benfica ប៉ុន្តែមានការលើកឡើងដ៏គួរឲ្យភ្ញាក់ផ្អើលចុងក្រោយថា Newcastle ដែលនឹងដឹកនាំថ្មីដោយមហាសេដ្ឋីអារ៉ាប់ដែលជាប្អូនជីដូនមួយរបស់ម្ចាស់ក្លឹប Man City ផង។

តែទោះបីជាយ៉ាងណាក្តីនៅតែមានការលើកឡើងបន្តបន្ទាប់ច្រើនផងដែរអំពីការពិចារណារបស់គ្រូបង្វឹករូបនេះក្នុងការធ្វើដំណើរមកកាន់ទឹកដីរបស់ Stamford Bridge ជាលើកទី៣ដើម្បីជួយស្រោចស្រង់ក្លឹបនេះឡើងវិញដូចគ្រាដែលលោកបានធ្វើកាលពីលើកមុន៕

ប្រែសម្រួល:Lee