Zidane ធ្វើបាប Bale ដូចកំពុងធ្វើបាប Gigg និងជម្រើសជាតិវេល

0

នៅមុនការប្រកួតជម្រុះ Euro ឆ្នាំ២០២០នៅយប់ថ្ងៃអង្គារប៉ះនឹងក្រុមក្រូអាតលោក Ryan Giggs គ្រូបង្វឹកក្រុមវេលបានលើកឡើងអំពីបញ្ហាកង្វល់មួយចំនួនរបស់ក្រុមជាពិសេសបញ្ហារបស់កីឡាករខ្សែប្រយុទ្ធឆ្នើម Gareth Bale ដែលកំពុងលេងជាមួយនឹង Real Madrid។

លោក Giggs បាននិយាយថាស្ថានភាពដ៏អាក្រក់របស់ Bale ពេលកំពុងលេងជាមួយនឹងក្លឹប Real Madrid ដោយសារការមិនបានបង្ហាញខ្លួនញឺកញាប់សម្រាប់ក្លឹបនោះបាននឹងធ្វើឲ្យទំរង់លេងរបស់ Bale នឹងអាចធ្លាក់ចុះខ្លាំងពេលលេងវគ្គជម្រុះទៅលេងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ដែលកំពុងចាប់ផ្តើមទៅហើយនោះ។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ Real Madrid គឺត្រូវបានគេមើលឃើញថាមិនមានបំណងរក្សាទុកកីឡាកររូបនេះឡើយហើយកំពុងចាប់ផ្តើមស្វះស្វែងចចាររកក្លឹបថ្មីសម្រាប់កីឡាករវ័យ២៩ឆ្នាំរូបនេះដោយក្នុងនោះ Man United កំពុងតែនាំមុខ៕

ប្រែសម្រួល:Mr Lee