Courtois ៖ Hazard នឹងកាន់តែធ្វើឲ្យ Real Madrid កាន់តែប្លែកនៅរដូវកាលក្រោយ

0

អ្នកចាំទីដៃស្អិត Thibaut Courtois បានលើកឡើងថា កីឡាករ Eden Hazard នឹងមានភាពខុសប្លែកពីមុន ដោយជួយឲ្យក្លិប Real Madrid ឈ្នះពាន La Liga ហើយពានជាច្រើនទៀតនៅរដូវកាលក្រោយ ។​

Hazard បានចាកចេញពីទឹកដីលីកកំពូលអង់គ្លេស ដោយកុងត្រា៥ឆ្នាំ ជាមួយក្លិប Real Madrid ក្នុងតម្លៃខ្លួន​១៤០លានអឺរ៉ូ ។
កីឡាករ​ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិកនេះ បានជួយឲ្យតោខៀវ លើកពាន លីគកំពូល​អង់គ្លេសចំនួន២ ហើយនឹងពានEuropa League ជាច្រើនអំឡុងពេលគាត់លេងនៅតោខៀវនេះ។

Courtois បាននិយាយថា បើសិន Hazard អាចនិយាយភាសាអេស្ប៉ាញ កាន់តែល្អប្រសើរជាងនេះ វាល្អណាស់ ដែលយើងនៅជាមួយគ្នា គាត់ជាមិត្តរបស់ខ្ញុំ ដោយទំនាក់ទំនងយើងល្អប្រសើររវាងគ្រួសារខ្ញុំនិងគាត់ ។ ដោយឡែកសម្រាប់ Real Madrid វាកាន់តែល្អប្រសើរ ខ្ញុំគិតថា Hazard នឹងបង្កើតរឿងខុសប្លែកមួយទៀត នឹងសង្ឈឹមថាលើកពានជាច្រើន នៅរដូវកាលក្រោយ។

កីឡាករអាយុ ២៨ឆ្នាំរូបនេះ បានមកកាន់អេស្ប៉ាញ តាមក្រោយកីឡាករ Eder Militao, Luka Jovic ហើយ Rodrygo Goes ហើយក្លិបអធិរាជស នេះកំពុងសំឡឹងមើល ខ្សែការពារ Ferland Mendy របស់ Lyon ផងដែរ​ ។ ក្រៅពីនេះលេចលឺថា ចង់បាន Pogba និង Neymar ថែមទៀត៕