ភ្នំពេញ ៖ ក្រោយទទួលបានព័ត៌មានថា លោកអនុសេនីយ៍ឯក ស៊ីម ប៊ុនធឿន បានធ្វើការពិន័យមិនត្រឹមត្រូវ មិនចេញបង្កាន់ដៃតាមការកំណត់ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារ បណ្តោះអាសន្ន ហើយបច្ចុប្បន្ន កំពុងស្ថិតក្នុងការសាកសួរ ដើម្បីបំភ្លឺទៅលើហេតុការណ៍និងត្រូវប្រឈមក្នុងការដាក់វិន័យ កងកម្លាំងទៀតផង។
លោក ស៊ីម ប៊ុនធឿន មានឋានៈជានាយរងផ្នែកការពារ និងអន្តរាគមន៍ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននរបាលរាជធានីភ្នំពេញ៕
