Pjanic រំពឹងមានអ្នកចាត់ការថ្មីដ៏អស្ចារ្យម្នាក់មកជំនួសតំណែង Allegri

0

ខ្សែបម្រើរបស់ក្លិប Juventus កីឡាករ Miralem Pjanic បានរំពឹងថា នឹងមានគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ដូចក្នុងចំណោមគ្រូបង្វឹកដែលក្លិបបាន ទាក់ទង ដូចជា Sarri ជាដើម មកជំនួសតំណែង Allegri ។​

Sarri ត្រូវបានបណ្តាញព័ត៌មានជាច្រើនចុះផ្សាយថា នឹងត្រូវចាកចេញពី ទឹកដីអង់គ្លេស ទៅកាន់ទឹកដី​ Turin ទីក្រុង​របស់អ៊ីតាលី ដើម្បីជំនួសតំណែង Massimiliano Allegri ដោយកុងត្រារយៈពេល ៣ឆ្នាំ ជាមួយក្លិប។
Allegri បានជួយឲ្យJuventus លើកពានចំនួន ៥ មុនចែកផ្លូវជាមួយក្លិប ហើយកីឡាករ Pjanic មិនមានការព្រួយបារម្ភ ជាមួយអនាគត​ក្លិបនោះដែរ ។

Pjanic បានថ្លែងប្រាប់បណ្តាញផ្សព្វផ្សាយថា ក្នុងការប្រកួត រវាងប៊ូស្នៀ និងអ៊ីតាលី ក្នុងវគ្គជម្រុះតាមពូលដើម្បីបន្តដំណើរទៅកាន់ពានយូរ៉ូ ២០២០ នោះ ឲ្យដឹងថា យើងមិនមានការព្រួយបារម្ភអ្វីទាំងអស់ ក្លិបសេះបង្កង់ Juventus នឹងកាន់តែខ្លាំង ។

លោកថា លោកពិតជាសប្បាយរីករាយណាស់ ដែលបានលេង​ជាមួយអ៊ីតាលីម្តងទៀត នៅទីក្រុង Turin ។ កីឡាករ​បម្រើដ៏រឹងមាំរបស់សេះបង្កង់ បានបញ្ជាក់ថា លោកនៅតែមិនបានរម្ភអំពីក្លិប ពួកគេនឹងប្រកាសរកគ្រូបង្វឹកថ្មីមួយក្នុងពេលឆាប់ៗ ហើយអ្នករាល់គ្នានឹងនិយាយថាអ្នកចាត់ការថ្មីរបស់យើង​ជាមនុស្សអស្ចារ្យម្នាក់៕