ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ឲ្យដឹងថា ចាប់ពីថ្ងៃទី១២-១៨ ខែមិថុនា ឆ្នាំ២០១៩ ជ្រលងសម្ពាធទាបនៅតែបន្តអូសបន្លាយមកលើប្រទេសកម្ពុជា ខណៈខ្យល់មូសុងនិរតីបង្កើនឥទ្ធិពលមកលើតំបន់មាត់សមុទ្រ ធ្វើឲ្យភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយបានច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។
លក្ខណៈបែបនេះ បង្កឲ្យមានបាតុភូតផ្គរ រន្ទះ លាយឡំនឹងខ្យល់កន្ត្រាក់នៅតែកើតមានបន្ត ។ ចំណែកលើផ្ទៃសមុទ្រ នៅថ្ងៃទី១២-១៣ មិថុនា ផ្ទៃមេឃមានពពកមីរដេរដាស លាយឡំនឹងភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកមានកម្ពស់ខ្ពស់ ។