Home ព័ត៌មានកីឡា របាយការណ៍នៅអ៊ីតាលីអះអាងបិសាចក្រហមឈានទៅដល់ការចុះកុងត្រាផ្លូវការជាមួយនឹងFernandesហើយ

របាយការណ៍នៅអ៊ីតាលីអះអាងបិសាចក្រហមឈានទៅដល់ការចុះកុងត្រាផ្លូវការជាមួយនឹងFernandesហើយ

0

ប្រភពអះអាងមួយដែលគួរឲ្យទុកចិត្តក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថាក្លឹបបិសាចក្រហម Man United បានឈានទៅដល់ការចុះកិច្ចព្រមព្រៀងគ្នាយល់ព្រមលើគ្រប់លក្ខណ្ឌទាំងក្លឹបនិងកីឡាករហើយដើម្បីនាំខ្លួនកីឡាករប៉ទុយហ្គាល់ Bruno Fernandes មកកាន់អង់គ្លេសនារដូវកាលក្រោយ។

នេះមានន័យថាបិសាចក្រហម Man United បានយកឈ្នះការប្រជែងជាមួយនឹងក្លឹបមេឃខៀវ Man City ក្នុងការចុះកុងត្រាជាមួយនឹងកីឡាករវ័យ២៤ឆ្នាំរូបនេះ។វិទ្យុអ៊ីតាលីដែលមានឈ្មោះថា Radio Rossonera បានអះអាងថាប្រធានក្លឹប Man United នៅសេសសល់ការងារបន្តិចមួយចំនួនមុនការចុះហត្ថលេខាជាផ្លូវការនឹងត្រូវបានធ្វើឡើង។

លើសពីនេះប្រភពដដែលបានអះអាងទៀតថា Fernandes ដែលកំពុងលេងឲ្យក្លឹបក្នុងស្រុក Sporting Lisbon រកគ្រាប់បាល់បាន៣២គ្រាប់កាលពីរដូវកាលមុនរូបនេះនឹងធ្វើឲ្យក្លឹបបិសាចក្រហមចំណាយប្រមាណជា៧០លានផោន៕

ប្រែសម្រួល:Lee

 

Previous articleដឹងអត់ Man City ហ៊ានផ្តល់ប្រាក់កម្រៃប៉ុន្មានដល់ខ្សែប្រយុទ្ធខ្លាំងវ័យក្មេង Felix?
Next articleភ្លៀង​បន្ត​ធ្លាក់​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី​១២-១៨ មិថុនា