ដឹងអត់ Man City ហ៊ានផ្តល់ប្រាក់កម្រៃប៉ុន្មានដល់ខ្សែប្រយុទ្ធខ្លាំងវ័យក្មេង Felix?

0

Man City បានបង្ហាញថាខ្លួនពិតជាចង់បានខ្សែប្រយុទ្ធវ័យក្មេងដែលត្រូវបានគេប្រដូចទៅនឹង CR7 កាន់តែខ្លាំងឡើងពីក្លឹប Benfica ហើយចុងក្រោយនេះក្លឹបបានដាក់សំណើរជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកថែមទៀតផង។

Felix បានបង្ហាញខ្លួនយ៉ាងអស្ចារ្យសម្រាប់ក្លឹបនារដូវកាលនេះដោយអាចរកគ្រាប់បាល់បានទៅដល់១៥គ្រាប់ក្នុងការបង្ហាញខ្លួនទាំង២៦ដងជួយឲ្យ Benfica លើកពានកំពូលប្រទេសប៉ទុយហ្គាល់លើ Porto ថែមទៀតផង។

ប្រភពដែលចេញផ្សាយនៅក្នុងប្រទេសអង់គ្លេសបានសរសេរថាក្លឹប Man City បានដាក់លក្ខណ្ឌផ្តល់ប្រាក់កម្រៃដល់កីឡាករវ័យ១៩ឆ្នាំរូបរហូតដល់៣០លានផោនជាមួយនឹងកុងត្រារយៈពេលរហូតទៅដល់៥ឆ្នាំ។

ក្រៅតែពីក្លឹបMan Cityដែលចង់បានខ្សែប្រយុទ្ធប៉ទុយហ្គាល់រូបនេះក្នុងនោះក៏មានក្លឹបយក្សនៅអ៊ឺរ៉ុបផ្សេងទៀតដូចជាReal Madrid, Juventus និង Man United ទៀតផង៕

ប្រែសម្រួល:Lee