Rooney ព្រមានក្លឹប Man Utd មិនឲ្យទិញGareth Baleដាច់ខាត

0

ប្រភពព័ត៌មាននៅអង់គ្លេសបានផ្សាយថា​ មកដល់ពេលនេះក្លឹបបិសាចក្រហម Man United នឹងអាចឈានទៅដល់កិច្ចព្រមព្រៀងក្នុងការដោះដូរគ្នារវាងកីឡាករ Paul Pogba និង Gareth Bale ជាមួយនឹងក្លឹប Real Madrid។

លេចឬព័ត៌មាននេះភ្លាមវិរៈបុរសរបស់ក្លឹបគឺកីឡាករ WayneRooney បានធ្វើការប្រតិកម្មភ្លាមៗអំពីផែនការមួយនេះដោយនិយាយថាការទិញយកខ្សែប្រយុទ្ធវេលរូបនោះគឺនឹងមិនអាចជួយអ្វីដល់ក្លឹបបានឡើយឬទោះជាទិញ Cristino Ronaldo មកវិញក្តីឬ Messi ក្តីក៏នៅតែមិនអាចកែប្រែទំរង់លេងរបស់ក្លឹបបានឡើយ។

Rooneyបានបញ្ជាក់ទៀតថាវិធីដែលអាចជួយក្លឹបពេលនេះបាន ជាជាងចំណាយ១០០ឬ២០០លានផោនទៅលើកីឡាករល្បីនោះ ក្លឹបគួរពិចារណាក្នុងការទិញកីឡាករក្មេងឬផ្តល់ឱកាសដល់កីឡាករដែលមានស្រាប់ដើម្បីកែស្ថានភាពអាក្រក់នៅក្លឹបនេះវិញល្អជាង៕

ប្រែសម្រួល:Lee