ភ្នំពេញ៖ រថយន្ដសណ្ដោងរ៉ឺម៉ក ដឹកស៊ីម៉ង់ត៍បើកបរក្នុងទិសដៅបញ្រ្ចាស់គ្នា បុករថយន្តប្រភេទតូរីស ដឹកកម្មករ កម្មការិនីនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចសេះស ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៤០ និង៤១ ភូមិតាដែង ឃុំពោធិម្រាល ស្រុកបសេដ្ឋ បណ្ដាលរបួសធ្ងន់ ស្រាល ១៦នាក់។
ផេកស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថាខណៈពេលនេះមិនមានជនរងគ្រោះបណ្ដាលអោយបាត់បង់អាយុជីវិតនោះទេ។





