Virgil van Dijk នឹងអាចក្លាយជាខ្សែការពារទី២លើកពាន Ballon d’Or

0

Ryan Babel អតីត​កីឡាកររបស់ហង្សក្រហម Liverpool បានជឿជាក់ថា កីឡាករ Virgil van Dijk អាចនឹងក្លាយជាកីឡាករខ្សែការពារដំបូងនៅលើទឹកដីអង់គ្លេស​ ឈ្នះពានរង្វាន់ Ballon d’Or បន្ទាប់ពីកីឡាកររបស់អ៊ីតាលី Fabio Cannavaro ។ Cannavaro គឺជាខ្សែការពារតែម្នាក់គត់​ដែលបានឈ្នះពានជាកីឡាករល្អបំផុត នៅឆ្នាំ ២០០៦ ។

Van Dijk ​ទទួលបានការរីករាយនៅរដូវកាល 2018-19 ទាំងអាជីពនៅក្លិប និង ប្រទេស ហើយក៏កំពុងនឹងក្លាយជាខ្សែការពារកណ្តាល ឈ្នះពាន Ballon d’Or ដែលមានកិត្យានុភាព ។

កីឡាករ​អាយុ ២៧ឆ្នាំនេះ បានក្លាយជាផ្ទាំងថ្មដា សម្រាប់ហង្សក្រហម ជាពិសេស​ជួយឲ្យឈ្នះពាន UEFA Champions League ។
van Dijk បានក្លាយជាខ្សែការពារដ៏ល្អនៅរដូវកាលកន្លងទៅថ្មីៗនេះ គាត់បានឈ្នះពាន PFA Player of the Year ផងដែរ។ថ្វីបើអ៊ីចឹង តែគាត់ ត្រឹមតែជួយឲ្យក្រុមហុល្លង់ក្លាយជាជើងឯករងនៃពាន UEFA Nations League ក្រោយចាញ់ព័រទុហ្កាល។

អតីតកីឡាករហង្សក្រហមលោក Ryan Babel បានសង្ឈឹមថាតារាបាល់ទាត់របស់ហុល្លង់រូបនេះនឹងក្លាយជាខ្សែការពារដំបូង​នៅលើទឹកដីអង់គ្លេស ឈ្នះពាន ជាកីឡាករឆ្នើមបំផុតនៅលើពិភពលោក។​
ថ្លែងប្រាប់ Sky Sports លោក Ryan Babel ថា ដើមឡើយខ្ញុំនៅចាំថា​មានខ្សែការពារម្នាក់បានឈ្នះពាន Ballon d’Or​ វាគឺកីឡាករ Cannavaro លើកពាននេះនៅឆ្នាំ ២០០៦ ៕

កីឡាករ Ryan Babel