Man Utd កំពុងចាប់អារម្មណ៍ទៅលើ Navas

0

Man Utd កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើកីឡាករ Real Madrid គឺអ្នកចាំទី Keylor Navas ។​
កីឡាករអាយុ ៣២ឆ្នាំរូបនេះ ត្រូវបានស្ថិតក្នុងបញ្ជីចរចារ​ដោយការដោះដូរ រវាង David De Gea កាលពី ៤ឆ្នាំមុន ក្នុងទីផ្សារផ្ទេរ កីឡាករ​ ។​
កីឡាករ​សញ្ជាតិ​កូស្តារីកា បានដាក់ផែនការ​ចាកចេញពីពហុកីឡដ្ឋាន Bernabeu ក្រោយការចូលរួមលេងរបស់ Thibaut Courtois កាលពីរដូវកាលក្តៅមុន ។
នៅក្នុងក្របខណ្ឌ La Liga រដូវកាល 2018 -2019 បានបង្ហាញខ្លួនលេង តែ ១០លើកតែប៉ុណ្ណោះ ក្រោយបាត់បង់ឱកាស​បង្ហាញខ្លួន លេង១១នាក់ ដំបូង។
ប្រភពព័ត៌មាន AS បានចុះផ្សាយថា គ្រូបង្វឹក Ole Gunnar Solskjaer កំពុងសំឡឹងមើល​អ្នកចាំទី​ និង​ជាកឡាករជើងឯក៣សម័យកាលជួយ ឲ្យក្លិបឈ្នះពាន Champions League ៣រដូវកាលជាប់ៗគ្នា។
សម្រាប់ De Gea កុងត្រា​ជាមួយក្លិបនៅសល់រយៈពេល ១ឆ្នាំទៀតប៉ុណ្ណោះ ហើយកំពុងស្រមៃជំនួសតំណែងរបស់ Gianluigi Buffon នៅទឹកដី Parc des Princes របស់បារាំង​។
កីឡាករអ្នកចាំទីល្អក្រោមក្រសែភ្នែកអ្នកគាំទ្រ​ អាចនឹងត្រូវលក់ចេញ ក្នុងករណីដែល​ការចរចារ​ជាមួយក្លិបបិសាចក្រហមលើកុងត្រាថ្មីបន្តបរាជ័យ ។
ទន្ទឹមជាមួយគ្នានេះដែរ របាយការណ៍មួយថ្មីថា Real បានធ្វើការស្នើសុំ ទៅកាន់ Man Utd ដោយផ្តល់ជូន Navas, Gareth Bale និង James Rodriguez សម្រាប់ការដោះដូរយក Paul Pogba ។