Home សង្គម កក្រើកទៀតហើយ! ប្រតិបត្តិការក្ដៅបង្រ្កាបក្លឹបកម្សាន្តលុច្សសារី ឃាត់ខ្លួនជនសង្ស័យរាប់រយនាក់ពាក់ព័នគ្រឿងញៀន

កក្រើកទៀតហើយ! ប្រតិបត្តិការក្ដៅបង្រ្កាបក្លឹបកម្សាន្តលុច្សសារី ឃាត់ខ្លួនជនសង្ស័យរាប់រយនាក់ពាក់ព័នគ្រឿងញៀន

0

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញដឹកនាំដោយ ឧត្តមសេនីយ៍ ឯក ស ថេត ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយសមត្ថកិច្ចមូលដ្ឋាន បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្រ្កាបកន្លែងកម្សាន្តលុច្សសារី (Luxurious) បានរកឃើញសារធាតុញៀនមួយចំនួន និងឃាត់ខ្លួនជនសង្ស័យបានរាប់រយនាក់ នាវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា “បន្ទាប់ពីត្រួតពិនិត្យក្លិបនេះ បានរកឃើញសារធាតុញៀនមួយចំនួន ចំណែកមនុស្សរាប់រយនាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ”៕

Previous articleMan Utd កំពុងចាប់អារម្មណ៍ទៅលើ Navas
Next articleសង្ស័យ មាន វិបត្តិ ផ្លូវចិត្ត!នារី រូប ស្រស់ បើករថយន្ដ Mazada ចូល វត្ត សារា វ័ ន្ដ បាញ់ ២ គ្រាប់ ផ្អើល អស់ព្រះសង្ឃ