អតីតគ្រូបង្វឹកក្លឹប Real Madrid មួយរយៈខ្លីក្លាយជាគ្រូបង្វឹក Sevilla ផ្លូវការ

0

អតីតគ្រូបង្វឹករបស់ជម្រើសជាតិអេស្បាញលោក Julen Lopetegui ត្រូវបានគេប្រកាសជាផ្លូវការហើយថានឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប Sevilla កាលពីថ្ងៃអង្គារនេះ។

Lopetegui បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយនឹងក្លឹបដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ ក្នុងក្របខ័ណ្ឌ Liga កាលពីរដូវកាលកន្លងទៅនេះ។

លោក Lopetegui មានឈ្មោះដឹកនាំអេស្បាញទៅលេងព្រឹត្តិការណ៍ World Cup នៅរុស្សីប៉ុន្តែមិនត្រូវបានចូលរួមប្រកួតនេះឡើយដោយសារតែត្រូវបានសហព័ន្ធបណ្តេញចេញនិងជំនួសដោយ លោក Fernando Hierro នៅមុនថ្ងៃប្រកួតបន្ទាប់ពី Real Madrid បានបញ្ជាក់ថាគាត់នឹងជំនួសលោក Zinedine Zidane នៅ Santiago Bernabeuក្នុងនាមជាគ្រូបង្វឹកថ្មី ។

Lopetegui បានបញ្ចប់ត្រឹមតែបួនខែនៅឯក្លិប Real Madrid ហើយត្រូវបានគេបណ្តេញចេញបន្ទាប់ពីបរាជ័យ ៥ទល់នឹង១ជាមួយនឹងFC Barcelona នៅចុងខែតុលា៕

ប្រែសម្រួល:Lee