Di Maria ចង់លេងឲ្យអាហ្សង់ទីនរហូតដល់ក្រុមឈ្នះពានសំខាន់មួយទៀត

0

កីឡាករ Angel Di Mariaបាននិយាយកាលពីថ្ងៃអង្គារថាគាត់មានគម្រោងបន្តលេងជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនយ៉ាងហោចណាស់រហូតដល់ក្រុមម្ចាស់ជើងឯកពិភពលោកពីរសម័យកាលមួយនេះឈ្នះពានរង្វាន់ធំណាមួយបន្ថែមទៀត។

ការទទួលជ័យជម្នះចុងក្រោយរបស់ក្រុមអាហ្សង់ទីនបានកើតឡើងនៅ Copa America តាំងតែពីឆ្នាំ១៩៩៣ ដែលវាបានក្លាយទៅបេសកកម្មដ៏សំខាន់សម្រាប់Di Mariaនិងមិត្តរួមក្រុមរបស់គាត់ដើម្បីផ្តោតលើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានក្នុងការបញ្ចប់ភាពរាំងស្ងួតលើកពានរង្វាន់ Copa Americaអស់រយៈពេលជាច្រើនទសវត្សមកនេះ។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ៣១ឆ្នាំរូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅលើវិទ្យុអាហ្សង់ទីនថាខ្ញុំចង់ឈ្នះអ្វីមួយជាមួយនឹងឯកសណ្ឋាននេះខ្ញុំបានឈ្នះពានរង្វាន់ U-20 របស់ក្រុមអាហ្សង់ទីនហើយវាជារឿងមួយដ៏ពិសេសមែនប៉ុន្តែរាល់ថ្ងៃខ្ញុំស្រមៃចង់សម្រេចអ្វីមួយជាមួយនឹងក្រុមជម្រើសជាតិដោយសារតែវាមានសារៈសំខាន់ជាងនេះទៅទៀតនោះហើយជាមូលហេតុដែលខ្ញុំនឹងព្យាយាមមកដល់បច្ចុប្បន្ន៕

ប្រែសម្រួល:Lee