កីឡាករវ័យក្មេងជនជាតិចិនម្នាក់ទៀតមានឈ្មោះទៅលេងនៅអ៊ឺរ៉ុប

0

យុវជនអាយុ១៥ឆ្នាំម្នាក់ដែលមានឈ្មោះថា Lyu Sunghao បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្លិបបាល់ទាត់អាហ្សង់ទីន River Plate ដែលនេះបានក្លាយជាកីឡាករជនជាតិចិនដំបូងគេនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនដែលបានទៅលេងនៅទីនោះ។

Lyu កើតនៅស្រុក Xiangshan ខេត្ត Zhejiang ភាគខាងកើតប្រទេសចិនហើយដើរតួជាខ្សែបម្រើការពារ។គាត់ចាប់ផ្តើមទទួលការហ្វឹកហាត់កីឡាបាល់ទាត់អាជីពនៅអាយុ11ឆ្នាំហើយមិនយូរប៉ុន្មានគាត់បានរីកចំរើនយ៉ាងឆាប់រហ័សហើយនៅពេលដែលភ្នាក់ងាររបស់ River Plate បានធ្វើទស្សនកិច្ចប្រទេសចិនកាលពីខែឧសភាកន្លងមកនៅឯសាលារៀនរបស់ Lyu និងបានឆ្លៀតឱកាសដើម្បីអញ្ជើញពួកគេឱ្យមើលការប្រកួតមួយដែល Lyu បានបង្ហាញសមត្ថភាព។

លោក Gao Shan គ្រូបង្វឹករបស់កីឡាកររូបនេះបាននិយាយថាក្រោយពីមើលការប្រកួតពួកគេទាំងអស់គ្នាគិតថារូបគេមានទេពកោសល្យពិសេសជាមួយនិងងចក្ខុវិស័យដ៏អស្ចារ្យដើម្បីអនុញ្ញាតឲ្យគេធ្វើដំណើរឆ្ងាយពីមិត្តរួមក្រុមរបស់គេ៕

ប្រែសម្រួល:Lee