សោកស្តាយណាស់ Reyes ស្លាប់ទៅទាំងមិនទាន់បានឃើញកូនប្រុសរបស់ខ្លួនក្លាយជាកីឡាកររបស់ Real Madrid

0

កាសែតអង់គ្លេសThe Sunបានសរសេរថាកូនប្រុសរបស់អតីតវិរៈបុរសកាំភ្លើងធំ Arsenal លោក Antonio Reyes ដែលទើបតែបានបាត់ជីវិតប៉ុន្មានថ្ងៃមកនេះនោះគឺបានត្រៀមខ្លួនក្លាយទៅជាសមាជិកម្នាក់នៃក្លឹបកីឡាបាល់ទាត់ក្លឹបយក្សអេស្បាញ Real Madrid។

កីឡាករ Jose Reyes Lopez គឺជាកូនប្រុសច្បងរបស់ Reyes ជាមួយនឹងនាង Ana Lopez។Jose Reyes Lopez មានវ័យ១១ឆ្នាំកំពុងត្រៀមខ្លួនក្លាយទៅជាកីឡាករថ្នាលយុវជនម្នាក់របស់ក្លឹប Real Madrid ក្រោយបានបង្ហាញសមត្ថភាពយ៉ាងល្អជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេឲ្យក្លឹប Leganes កាលពីរដូវកាលកន្លងទៅនេះ។

គួរបញ្ជាក់ថាអតីតកីឡាករក្លឹបកាំភ្លើងធំ Arsenal រូបនេះបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថា្នក់ចរាចរណ៍ក្នុងពេលរូបគេបើកបររថយន្តម៉ាក Mercedes ក្នុងល្បឿនលឿននៅស្រុកកំណើតរបស់ខ្លួនក្នុងប្រទេសអេស្បាញ៕

ប្រែសម្រួល:Lee