កាសែតអេស្បាញផ្សាយថា Salah នឹងផ្ទេរទៅលេង Real Madrid ក្នុងតម្លៃ១៧៥លានផោន

0

ក្រោយជួយលើកពានធំបំផុតអ៊ឺរ៉ុប Champion League ឲ្យក្លឹបហង្សក្រហម Liverpool មក កំពូលកីឡាករខ្សែប្រយុទ្ធអេហ្ស៊ីប Mo Salah ថ្លែងទៅកាន់ក្រុមអ្នកកាសែតបានបង្ហាញពីភាពមិនច្បាស់លាស់អំពីអនាគតរបស់ខ្លួនឡើយស្របពេលដែល Real Madrid នៅតែបន្តចិត្តចង់បានរូបគេ។

កាសែតអេស្បាញមួយដែលបាននិយាយថាខ្លួនបានធ្វើការកិច្ចសំភាសមួយជាមួយនឹងកីឡាករវ័យ២៦ឆ្នាំរូបនេះដោយលើកឡើងជាសំនួរថាតើរូបគេនឹងភ្ជាប់ជីវិតនៅជាមួយនឹងទឹកដីនៃទីក្រុងម៉ាឌ្រីដហើយត្រឡប់មកលេងពាន Champion League វិញនារដូវកាលក្រោយក្នុងនាមជាកីឡាកររបស់ Real Madrid ឬអត់។

Salah បានឆ្លើយទាំងមិនច្បាស់លាស់បែបនេះថាខ្ញុំមិនហ៊ាននិយាយអ្វីពីអនាគតរបស់ខ្លួននោះឡើយហើយភ្លាមៗក៏ត្រូវបានមន្ត្រីការងាររបស់ក្លឹបហង្សក្រហមLiverpool នាំខ្លួនចេញពីកន្លែងសំភាសតែម្តងមុនពេលដែលក្រុមអ្នកកាសែតបំរុងនឹងសួរសំនួរបន្តទៅហើយនោះ៕

ប្រែសម្រួល:Lee