ជនជាតិចិនថៅកែហាងឆ្អឹងទូអាហារសម្រន់​ស្រាយបញ្ជាក់ពី​ឈ្មោះ

0

«ព្រះសីហនុ»៖ហាង​អាហារ​សម្រន់ឈ្មោះ ឆ្អឹងទូ កន្លងទៅថ្មីៗនេះបានបង្កការភ្ញាក់ផ្អើលជុំវិញឈ្មោះមួយនេះ ប៉ុន្តែពេលនេះសាមីខ្លួនដែលជាជន ជាតិចិនបានស្រាយបញ្ជាក់ជុំវិញនៃការ​ដាក់ឈ្មោះនោះ ។​

ឆ្អឹងទូ អាហារសម្រន់ទីតាំង ភូមិ២ សង្កាត់២ ជាប់របងផ្សារពាណិជ្ជកម្មខេត្ត ព្រះសីហនុ ។

លោកវៃ គ័រអាន (wei guo An) ជាជនជាតិចិននិងជាម្ចាស់ហាងខាងលើ មានបុគ្គលិកជាជនជាតិចិនប្រុស៣នាក់ ។
លោកបានស្រាយបញ្ជាក់ពីមូលហេតុដែលដាក់ស្លាកយីហោថា ឆ្អឹងទូ គឺ តាមការពិត គាត់ដាក់ឈ្មោះថា «ឆឹងទូ»ដែលជាឈ្មោះទីក្រុងនៃខេត្តមួយរបស់ចិន ហើយគាត់លក់សាច់ផាក់ឡូវដែលជាអាហារសម្រន់ពិសេសរបស់ ខេត្តឆឹងទូតែម្តង ។ បញ្ហាឈ្មោះហីហោនេះ ម្ចាស់ហាងបានអោយខាងធ្វើស្លាកយីហោដើម្បីផ្លាស់ប្តូរហើយ យ៉ាងយូររយះពេល១សប្តាហ៍ទៀត  ក្រោយពីមន្ត្រីជំនាញចុះដល់ទីតាំងដើម្បីណែនាំ៕