Daniele De Rossi បញ្ចប់អាជីព១៩ឆ្នាំជាមួយ Roma យប់មិញ

0

នៅទីនេះពោរពេញទៅដោយទឹកភ្នែកនៅពេលដែល ខ្សែបម្រើការពារ​ចាស់វស្សា Daniele De Rossi បាននិយាយពាក្យថា លាហើយ ទៅកាន់មិត្តរួមក្រុមនិង Roma បន្ទាប់ពីលេងនៅទីនេះរយៈពេល ១៩ឆ្នាំ ។
ក្លិបយក្ស Roma មិនបានបន្តកុងត្រាជាមួយ Daniele De Rossi ទេក្រោយជួយឲ្យក្លិបយកឈ្នះទៅលើ Parma ក្នុងលទ្ធផល 2-1 នារាត្រីយប់មិញ ។
រាប់ពីឆ្នាំ ២០០១ មក កីឡាករ Daniele De Rossi លេងបាន ៤៥៨ប្រកួត រកគ្រាប់បាល់បាន ៤៣គ្រាប់ ប៉ុន្តែបើតាមបណ្តាញសារព័ត៌មាន ខ្លះ ចុះថា គាត់លេងបាន ៦១៦ ប្រកួតជូនក្លិប បូករួមទាំងរាត្រីយប់មិញ ។
កីឡាករអាយុ ៣៥ឆ្នាំនេះ ធ្លាប់ជួយឲ្យអ៊ីតាលីលើកពាន 2006 World Cup ដែលធ្វើឲ្យក្រុមគ្រួសារលោកមានកិត្តិយស ជាពិសេស​អ្នកគាំទ្រទាំង មូល​របស់ប្រទេសជាតិ បូករួមទាំងក្លិប Roma ផងដែរ ៕