ភ្នំពេញ៖ ក្រសួងការពារជាតិបានអំពាវនាវដល់
ដល់ស្ថាប័នមានសមត្ថកិច្ចឲ្យស្រាវជ្រាវនិងចាត់វិធានការផ្លូវច្បាប់ចំពោះ អ្នកប្រើប្រាស់ហ្វេសបុកឈ្មោះ Gro Angel ដែលបានយករូប សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៅប្រើប្រាស់ក្នុង Facebook របស់ខ្លួន ហើយបានសរសេររិះគន់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងចេតនាបង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានឲ្យដឹងតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២២ឧសភានេះថានាថ្មីៗនេះ មានហ្វេសបុកមួយឈ្មោះ Gro Angel បានយករូប សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៅប្រើប្រាស់ក្នុង Facebook របស់ខ្លួន ហើយបានសរសេររិះគន់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងចេតនាបង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន។
អ្នកនាំពាក្យក្រសួងការពារជាតិ សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ខ្លឹមសារចោទប្រកាន់នានា ដែលបានបង្ហោះនៅលើហ្វេសបុក ឈ្មោះ Gro Angel នេះមិនមានការពាក់ព័ន្ធជាមួយនឹង សម្តេចពិជ័យសេនា ទៀ បាញ់ នោះទេ។
អ្នកនាំពាក្យក្រសួងការពារជាតិ សូមព្រមានដល់ជនដែលបង្កើតហ្វេសបុកមួយនេះ ឱ្យបញ្ឈប់ការប្រើប្រាស់រូប សម្តេចពិជ័យសេនាជាបន្ទាន់ ហើយអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ស្រាវជ្រាវចំពោះ អ្នកហ្វេសបុកឈ្មោះ Gro Angel នេះដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕