អ្នកគាំទ្រក្លឹបនាំគ្នារៃអង្គាសប្រាក់ ដើម្បីធ្វើជារូបសំណាក់របស់KompanyនៅEtihad

0

ខ្សែការពារឆ្នើមនិងជាវិរៈបុរសរបស់ក្លឹបមេឃខៀវMan CityកីឡាករVincent Kompanyបានធ្វើការសម្រេចក្នុងការចាកចេញពីក្លឹបជាផ្លូវការហើយកាលពីថ្ងៃអាទិត្យម្សិលមិញនេះក្រោយរស់នៅជាមួយនឹងក្លឹបអស់រយៈពេល១១ឆ្នាំកន្លងមក។

ស្របពេលដែលកីឡាករទាំងឡាយរបស់ក្លឹបកំពុងធ្វើការនាំគ្នាបង្ហាញការស្រណោះអាល័យជាមួយនឹងប្រធានក្រុមរូបនេះរីឯអ្នកគាំទ្រក្លឹបវិញត្រូវបានគេជឿជាក់ថាកំពុងនាំគ្នារៃអង្គាសយកលុយមួយចំនួនដើម្បីធ្វើជារូបសំណាក់តំណាងឲ្យកីឡាកររូបនេះសម្រាប់តំកល់នៅនឹងកីឡាដ្ឋានEtihadរបស់ខ្លួន។

ក្នុងវ័យ៣៣ឆ្នាំកីឡាករKompanyបានជួយឲ្យក្លឹបលើកពានរង្វាន់ជាច្រើនរដូវកាលមកហើយហើយការចាកចេញលើកនេះគឺបានដឹងថាKompanyនឹងត្រឡប់ទៅកាន់ស្រុកកំណើតវិញក្នុងនាមជាកីឡាករផងឬគ្រូបង្វឹករបស់ក្លឹបAnderlecht៕

ប្រែសម្រួល:Lee