Marcelo លាមិត្តរួមក្រុមនៅ Real Madrid ផ្លាស់ទៅ Juventus

0

កីឡាករ Marcelo បាននិយាយថាគាត់នឹងលាមិត្តរួមក្រុម ដោយនឹងផ្លាស់ទៅកាន់ក្លិប Juventus ។​
ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះកំពុងមានទំនាក់ទំនង​ផ្លាស់ទៅកាន់ទឹកដីអ៊ីតាលី ហើយគាត់បានតស៊ូក្រាញននៀល​ ជាមួយក្លិបក្រោយការចាក ចេញរបស់ Ronaldo ពី Real Madrid កាលពីរដូវកាលក្តៅមុន ។​
ហេតុផល​នៅទីនេះដោយសារតែបច្ចុប្បន្នគឺ គាត់មានគូប្រជែង​ថ្មីមួយទៀតក្នុងតំណែងលេងគឺកីឡាករ Sergio Reguillon ហើយតែងតែជំនួសក្នុងការលេង​ជាទៀតទាត់ អំឡុងពេលដែលលោក Santiago Solari មកគ្រប់គ្រង​។
ជាសំណាងល្អគាត់បានទទួលតំណែងលេងវិញ ក្រោយពេលដែល​លោក Zidane មកគ្រប់គ្រង​ជាថ្មី ។ ទោះបីជាយ៉ាងនេះក្តី ទម្រង់លេងរបស់គាត់បានបន្តធ្លាក់ចុះ ខណៈដែលក្រុម Los Blancos បានបរាជ័យពីរលើក ក្នុងចំណោម ៤ប្រកួតចុងក្រោយ ជាមួយវត្តមាន របស់ Marcelo​។​
របាយការណ៍មួយបានលើកឡើងថា កីឡាករប្រេស៊ីលរូបនេះបាននិយាយទៅកាន់មិត្តរួមក្រុម Real Madrid ថាគាត់លាហើយ ដោយសារតែគាត់ បានផ្ទេរទៅកាន់ Juventus ។​
ក្នុងនោះដែរក្លិប Juventus បានផ្តល់ប្រាក់ ៣៥លានអឺរ៉ូ ដើម្បីផ្ទេរយកកីឡាករខ្សែការពាររូបនេះ នឹងផ្តល់ប្រាក់១០លានអឺរ៉ូជាប្រាក់ខ្សែ ដែលច្រើនជាង អ្វីដែល Real Madrid ឲ្យនាពេលបច្ចុប្បន្ន៕